អតីត​កីឡាករ​ល្បី​ពិភព​លោក Weah ជាប់​ឆ្នោត​ប្រធា​នា​ធិប​តី​ប្រទេស លីបេរីយ៉ា

in #steempress8 years ago


(លីបេរីយ៉ា)៖ អតីតកីឡាករបាល់ទាត់ល្បីលំដាប់ពិភពលោក George Weah ត្រូវបានបោះឆ្នោតជាប់ជាប្រធានាធិបតី នៃប្រទេសលីបេរីយ៉ា (Liberia) ក្រោមសំឡេងគាំទ្រ ៩៨.១% ឈ្នះគូប្រជែងលោកស្រី Ellen Johnson Sirleaf ទទួលបាន ៦១.៥% នៃការបោះឆ្នោតនាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូម្សិលមិញនេះ។

តាមរយៈសារព័ត៌មាន BBC របស់ចក្រភពអង់គ្លេសបានចេញផ្សាយនៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧ នេះថា បុរសស្បែកខ្មៅ វ័យ៥១ឆ្នាំ Weah នឹងចូលកាន់តំណែងជាប្រធានាធិបតីប្រទេសលីបេរីយ៉ានាពេលដ៏ខ្លីខាងមុខ ក្រោយឈ្នះដាច់គូប្រជែងចាស់ដែលលោកស្រី Ellen ដែលលោកធ្លាប់ចាញ់កាលបោះឆ្នោតឆ្នាំ២០០៥។

លោក George Weah បានចាប់ផ្តើមអាជីពជាអ្នកនយោបាយតែម្តង ក្រោយពេលរូបលោកប្រកាសចូលនិវត្តន៍ពីបាល់ ទាត់កាលពីឆ្នាំ២០០៣ ក្រោយចំណាយពេលរត់លើវាលស្មៅអស់រយៈពេល ១៨ឆ្នាំជាមួយនឹងការលេងដល់កម្រិត កំពូលរហូតឈ្នះពានកិត្តិយសបាល់មាស Ballon d’Or របស់ FIFA ក្នុងឆ្នាំ១៩៩៥ ពេលលេងក្នុងក្លឹប AC Milan របស់អ៊ីតាលី។

លោក Weah ក៏ជាកីឡាករមកពីទ្វីបអាហ្រ្វិកទី១ ដែលបានឈ្នះពានធំលំដាប់ពិភពលោកមួយនេះ តែជោគជ័យខ្លាំងនៅក្នុងក្លឹបនៃតំបន់អឺរ៉ុបទាំងនៅក្នុងក្លឹប Monaco, PSG, Chelsea, Manchester City, Marseille និងក្លឹប AC Milan ជាដើម។

សូមបញ្ជាក់ដែរថា លោក George Weah ពុំមែនជាអតីតកីឡាករទី១ ដែលឈោងចាប់នយោបាយ ក្រោយចូលនិវត្តន៍ នោះទេ ក្នុងនោះក៏មាន Andriy Shevchenko របស់ប្រទេសអ៊ុយក្រែន និងស្តេចប្រដាល់សកល Manny Pacquiao ទៀតផងដែរ៕
<figure>Image result for george weah
<figcaption>លោក George Weah</figcaption></figure>
<figure>Image result for george weah
</figure>
<figure>Image result for george weah
</figure>
<figure>Related image
<figcaption>លោកស្រី Ellen Johnson Sirleaf</figcaption></figure>

Source www.khmertalking.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/9182

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.079
BTC 63413.52
ETH 1669.67
USDT 1.00
SBD 0.41