ឥលូវនេះដល់វេន Porsche ម្តងហើយ! រថយន្តប្រើថាមពលអគ្គិសនី Mission E នឹងដាក់លក់នៅចុងឆ្នាំ២០១៩
បរទេស៖ ដូចដឹងស្រាប់ហើយថា ក្នុងមួយរយៈពេលចុងក្រោយនេះ មានក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនបានត្រៀមខ្លួនក្នុងការផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។
កាលពីថ្មីៗនេះ នៅក្នុងពិព័រណ៍រថយន្ត Frankfurt Motor Show ក្រុមហ៊ុនផលិតរថយន្ត Porsche ក៏បានបង្ហើបដែរថា រថយន្តអេឡិចត្រូនិចដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះថា Mission E នឹងចាប់ផ្តើមដាក់លក់នៅចុងឆ្នាំ ២០១៩ ខាងមុខនេះ។ រថយន្តប្រើអគ្គិសនីនេះនឹងមានតម្លៃយ៉ាងហោចណាស់ក៏ ៨០ ០០០ដុល្លារដែរនៅក្នុងសហរដ្ឋអាមេរិក។
រថយន្ត Porsche Mission E មានកម្លាំងម៉ាស៊ីនប្រហែលជា ៦០០សេះ និងមានល្បឿនអតិប្បរិមា ២៤៩គីឡូមែ៉ត្រក្នុងមួយម៉ោង។ ហើយសម្រាប់ការសាកថ្មវិញ រថយន្តនេះអាចធ្វើដំណើរបានយ៉ាងហោចណាស់ក៏ ៤៨២គីឡូមែ៉ត្រដែរនៅពេលដែលសាកថ្មពេញ។
ខាងក្រោមនេះគឺជារូបរាងរថយន្ត Mission E ដែលជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីដំបូងបំផុតរបស់ក្រុមហ៊ុន Porsche ៖
<figure>
<figcaption>រថយន្ត Mission E</figcaption></figure>

<figcaption>ខាងក្នុងរថយន្ត Mission E</figcaption></figure>
<figure>
<figcaption>ខាងក្នុងរថយន្ត Mission E</figcaption></figure>
<figure>
<figcaption>ខាងក្នុងរថយន្ត Mission E</figcaption></figure>
<figure>
<figcaption>រថយន្ត Mission E</figcaption></figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/2241