គេថា បាតដៃជាអក្សរM មានសំណាងខ្ពស់? រកឃើញ តារាល្បីៗ ដែលមានខ្សែបាតដៃរាងអក្សរនេះ
ភ្នំពេញ៖ ជាការពិតណាស់ ខ្សែបាតដៃមនុស្សម្នាក់ៗសុទ្ធតែមានន័យរៀងៗខ្លួន អាចប្រាប់ពីអត្តចរិត ទៅថ្ងៃមុខថែមទៀត ប៉ុន្តែសម្រាប់មនុស្សដែល មានខ្សែបាតដៃអក្សរM គឺសុទ្ធតែបានប្រាប់ថាមានលក្ខណៈពិសេសៗជាច្រើន។
ដែលត្រូវបានគេដឹងហើយថា ស្នាមខ្សែដៃរាងអក្សរM ត្រូវបានគេដឹងតៗគ្នាថា ជាមនុស្សដែលមានអំណាច និងជាអ្នកមានសំណាងខ្ពស់ ជាក់ស្តែងដូចលោក Jack Mar ,Bill Gate, Viladimir Putin។
<figure>
<figcaption>រូបតំណាង</figcaption></figure>
ដោយឡែកនៅលើសាកលលោកនេះ មានមនុស្សជាច្រើនដែលមានខ្សែដៃបែបនេះ នៅក្នុងនោះក៏ឃើញមាន តារាល្បីៗ២រូបនៅប្រទេសយើងដែលមានខ្សែដៃ រាងជាអក្សរM ដែលគេល្បីថា អ្នកទាំងនោះនឹងមានលាភសំណាងខ្ពស់ នឹងជាអ្នកមាន។
យ៉ាងណាមិញ រឿងទាំងនេះក៏មិនអាចជារឿងមួយដែលពិតប្រាកដនោះទេ វាអាស្រ័យទៅលើការ ខិតខំប្រឹងប្រែងរបស់បុគ្គលរៀងៗខ្លួន។
១)កញ្ញាឱក សុគន្ធកញ្ញា ដែលជាតារាល្បីមួយរូបបានឈរឈ្មោះនៅក្នុងវិស័យសិល្បៈ ជាមួយនឹងការគាំទ្រពីប្រិយមិត្តជាច្រើន លើសពីនេះសម្រាប់លុយឡាន ការចាយវាយផ្សេង តារារូបនេះមានចាយនៅក្នុងដៃរាប់មិនអស់ ដោយសារការខិតខំប្រឹងប្រែងរបស់នាងផងនោះ។
<figure>
<figcaption>ដៃរបស់កញ្ញាឱក សុគន្ធកញ្ញា</figcaption></figure>
<figure>
<figcaption>ដៃរបស់កញ្ញាឱក សុគន្ធកញ្ញា</figcaption></figure>
<figure>
<figcaption>កញ្ញាឱក សុគន្ធកញ្ញា</figcaption></figure>
២) តារាកំប្លែង នាយកុយ បានឈរជើងនៅក្នុងវិស័យសិល្បៈជាយូរមកហើយ អ្នកគាំទ្រវិញក៏ច្រើនមិនធម្មតា បានសាងកេរ្តិ៍ឈ្មោះបានយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះសម្រាប់ជីវភាពរបស់តារារូបនេះ ក៏មិនអន់ណាស់ដែរ។
<figure>
<figcaption>តារាកំប្លែងនាយកុយ</figcaption></figure>
<figure>
<figcaption>ដៃរបស់តារាកំប្លែងនាយកុយ ដែលលោកបានថតផ្ទាល់</figcaption></figure>
<figure>
<figcaption>តារាកំប្លែងនាយកុយ</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/9198
