វែកមុខឃើញក្រុម Hacker ដែលអុកឡុកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅកូរ៉េខាងត្បូង
មុនបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានាថ្ងៃសុក្រ ក្នុងទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង ក្រុម Hacker ត្រូវបានគេដឹងហ៊ានចូលអុកឡុកយ៉ាងចាស់ដៃ ទាំងគ្មានមូលហេតុ។ អ្នកនាំពាក្យលោក Sung Baik-you បានបញ្ជាក់ដូច្នោះថា "បញ្ហាទាំងអស់ត្រូវបានដោះស្រាយចប់រួចរាល់កាលពីព្រឹកថ្ងៃអាទិត្យ ហើយការវាយប្រហារបែបនេះរមែងកើតមានជារឿយៗសឹងតែរាល់ឆ្នាំ"។
<figure>_large.jpg)
</figure>
សារព័ត៌មាន Yonhap ចុះផ្សាយ ក្រុម Hacker បានបិទចោលនូវគេហទំព័រផ្លូវការក្នុងរយៈពេល ១២ ម៉ោង ដើម្បីបញ្ចៀសមិនឲ្យអ្នករាល់គ្នាចូលទៅតាមដានព័ត៌មានក៏ដូចជា Print បញ្ជាក់សំបុត្រចូលទស្សនា។ ទៀតសោតអំឡុងបើកព្រឹត្តិការណ៍ជនខិលខូចបានចូលផ្តាច់ប្រព័ន្ធ Wi-Fi មិនឲ្យដំណើរការទាំងក្នុងបរិវេណប្រកួតនិងក្នុងមជ្ឈមណ្ឌលព័ត៌មាន។
<figure>_large.jpg)
</figure>
តាមប្រភពជាក់លាក់អ្នកនៅពីក្រោយការវាយប្រហារដ៏ធំមួយនេះ អាចជាពួក Hacker នៅប្រទេសរុស្សី ដោយផ្អែកតាមក្រុមអ្នកជំនាញផ្នែកប្រព័ន្ធសុវត្ថិភាពធ្លាប់បានប្រាប់ទៅ New York Times ដោយពួកគេមានបំណងអាក្រក់លើសហព័ន្ធកីឡាអូឡាំពិកចាប់តាំងពីប៉ុន្មានខែមុនមកម្ល៉េះ ស្របពេលប្រទេសរុស្ស៊ីត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួត ដោយរកឃើញមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយចំនួន៕
<figure>_large.jpg)
</figure>
Source news.sabay.com.kh