តើរថយន្តប្រភេទ FWD និង RWD ខុសគ្នាអ្វីខ្លះ?
ប្រព័ន្ធបើកបរសម្រាប់រថយន្ត គឺមានបែងចែកជាច្រើនប្រភេទ តែក្នុងនោះ FWDនិង RWD ជាប្រភេទដែលគេនិយមច្រើន។ FWD (Front-Wheel Drive) សំដៅលើការផ្ដល់ថាមពលដោយម៉ាស៊ីនទៅឲ្យកង់មុខ ឬហៅថាអូសកង់មុខ ហើយ RWD (Rear-Wheel Drive) សំដៅលើការផ្ដល់ថាមពលដោយម៉ាស៊ីនទៅឲ្យកង់ក្រោយ ឬហៅថាអូសកង់ក្រោយ។ ប្រិយមិត្តអាចពិនិត្យមើលលក្ខណៈទូទៅមួយចំនួនរបស់ពួកវានៅខាងក្រោម៖
- Rear-Wheel Drive
_large.jpg)
</figure> តាមទ្រឹស្ដី កង់រថយន្តមានក្រឡាកង់កាន់តែច្រើន ដែលជាតម្រូវការរបស់កង់ ក្នុងករណីអ្នកបើកបរចង់បង្កើនល្បឿនពេលបត់។ RWD ផ្ដល់ថាមពលដល់កង់ក្រោយ ដែលអាចឲ្យអ្នកបើកបរ Control បានល្អ ពេលបត់ ដោយសារពេលកង់បាត់បង់ Traction អ្នកបើកបរអាចទាញចង្កូតបត់បានយ៉ាងមានប្រសិទ្ធភាពដោយបន្ថយ ឬបង្កើនល្បឿន។
- Front-Wheel Drive

<figcaption>រូបតំណាង</figcaption></figure> ដោយសារតែកង់មុខបង្កើនល្បឿនផង តម្រង់ទិសដៅផង ហើយម្យ៉ាងទៀតទម្ងន់មេកានិចនៃរថយន្តស្ថិតនៅខាងមុខទៀត ធ្វើឲ្យរថយន្តរុញអឹបខ្លាំងពេលអ្នកបត់ពេញទំហឹង ដែលពេលកង់មុខបាត់បង់ Traction ច្រមុះរថយន្តនឹងរុញចេញក្រៅ។ យ៉ាងណាមិញ គុណភាពកង់ទំនើបៗ បានផ្ដល់នូវលទ្ធភាពយ៉ាងប្រសើរក្នុងការកាត់បន្ថយឥទ្ធិពលនេះ។ ការរចនារថយន្តក្នុងការបែងចែកនូវទម្ងន់ពីផ្នែកខាងមុខទៅក្រោយក៏មានភាពខុសគ្នាយ៉ាងធំផងដែរ ដោយរថយន្តរុញច្រានទៅស្ទើរ ឬជ្រុលពេលបត់ ជៀសជាងកង់មួយណាមានថាមពលក្នុងការបង្កើនល្បឿន។ <figure>

</figure> ជារួម រថយន្តភាគច្រើនដំណើរល្អជាមួយនឹង FWD ដោយសារវាធូរថ្លៃ មានលក្ខណៈទូលាយ សន្សំសំចៃ និងសុវត្ថិភាពជាង។ សម្រាប់រថយន្តប្រណាំងដែលមានថាមពលខ្ពស់ RWD នៅតែជាជម្រើស៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/3728
