​ក្រោយ​​គ្រង​​ជើង​ឯក​​ បឹង​កេត ​នៅ​ពូល F ជា​មួយ​ក្រុម​ខ្លាំង​៣​នៃ​ពាន 2018 AFC Cup

in #steempress8 years ago


​ក្រោយ​គ្រង​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ បឹង​កេត​ នឹង​បាន​ទៅ​លេង​ពាន​រង្វាន់ 2018 AFC Cup វគ្គ​ចែក​ពូល​​ ស្ថិត​នៅ​ពូល F ជា​មួយ​ក្រុម​ខ្លាំង​ ៣ ​ដែល​គ្រោង​ចាប់​ផ្ដើម​ការ​ប្រកួត​សន្សំ​ពិន្ទុ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ដល់​ថ្ងៃ​២៥ ខែ​មេសា ឆ្នាំ​២០១៧។
<figure>
<figcaption>បឹង​កេត​ លើក​ពាន ២០១៨</figcaption></figure>
​ពូល F នេះ​បឹង​កេត​ស្ថិត​នៅ​ពូល​ជា​មួយ​ក្រុម Ceres–Negros របស់​ហ្វីលីពីន Home United របស់​សិង្ហបុរី និង​ក្រុម ​Shan United របស់​មីយ៉ាន់ម៉ា។ ​ក្រុម​នីមួយ​ៗ​​ក្នុង​ពូល មាន​ឱកាស​ជួប​គ្នា​ចំនួន​​ពីរ​ជើង​ ដោយ​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​ម្នាក់​ម្ដង។

សម្រាប់​​​ប្រកួត​ដំបូង​របស់​បឹង​កេត ត្រូវ​ទៅ​ទឹក​ដី​របស់​ក្រុម Ceres–Negros របស់​ហ្វីលីពីន នា​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ​ក្រុម​ដែល​អាច​ឡើង​ទៅ​វគ្គ​បន្ត​​គឺ​មាន​តែ​ពីរ​ក្រុម​ប៉ុណ្ណោះ ដោយ​ក្រុម​លេខ ១ នៃ​ពូល F នេះ​ នឹង​ត្រូវ​ទៅ​ជួប​ក្រុម​លេខ​២ មក​​ពី​ពូល H ​ស្រប​ពេល​​ក្រុម​លេខ ២ នៃ​ពូល F ​នឹង​បាន​ទៅ​ប៉ះ​ក្រុម​លេខ ១ ពូល G ៕ ​​​
<figure>
</figure>
<figure>
<figcaption>កម្មវិធីប្រកួត​របស់ បឹង​កេត ក្នុង​ពាន 2018 AFC Cup</figcaption></figure>
<figure>
</figure>
Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/9283

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.079
BTC 63413.52
ETH 1669.67
USDT 1.00
SBD 0.41