ក្លឹប​តោ​ខៀវ Chelsea រក​បាន​ចំណូល​សរុប ៤៨៨​លាន​ដុល្លារ​ច្រើន​ជាង​គេ ប្រ​ចាំ​ឆ្នាំ​២០១៧

in #steempress8 years ago


(ក្រុងឡុងដ៍)៖ ក្លឹបបាល់ទាត់អាជីពតោខៀវ Chelsea បានប្រកាសពីប្រាក់ចំណូលប្រចាំឆ្នាំ២០១៧របស់ខ្លួន ដោយរកបាន ៣៦១លានផោន ស្មើនឹង ៤៨៨លានដុល្លារច្រើនជាងគេ ក្នុងចំណោមក្លឹបទាំង២០ លេងនៅក្របខណ្ឌ កំពូលអង់គ្លេស Premier League។

ក្នុងរបាយការណ៍បូកសរុបបិទបញ្ចប់ចំណូល-ចំណាយប្រចាំឆ្នាំរបស់ Chelsea ដែលត្រូវបានដកស្រង់ដោយ BBC បានបង្ហាញថា «ប្រាក់ចំណូលប្រចាំឆ្នាំរបស់ Chelsea មានការកើនឡើងមកវិញ ក្រោយពេលឈ្នះជើងឯក Premier League ត្រឡប់មកវិញ ក្រោយខកខានឆ្នាំ២០១៦ ជាមួយនឹងការបានលេងក្នុងក្របខណ្ឌអឺរ៉ុប Champions ផងដែរនោះ»

ក្នុងនោះ Chelsea ក៏ទទួលបានប្រាក់ចំណេញពីការទិញដូរកីឡាករចំនួន ២១លានដុល្លារផងដែរ ពីចំនួនទឹកប្រាក់សរុប ៩៣លានដុល្លារ។

កាលពី៣ខែមុន ក្លឹបគូប្រជែងបិសាចក្រហម Manchester United ក៏បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួនផងដែរ ដោយរកបាន ៥៨១លានផោន ស្មើនឹង ៧៨៤លានដុល្លារ ស្របពេល Manchester City រកបាន ៤៧៣.៤លានផោន
ស្មើនឹង ៦៣៩លានដុល្លារ។

ម្ចាស់ភាគហ៊ុនធំក្នុងក្លឹប Chelsea លោក Bruce Buck បានលើកឡើងថា ប្រាក់ចំណូលរបស់ក្លឹបរំពឹងបន្តកើនឡើង ថែមទៀតក្នុងរដូវកាលឆ្នាំ២០១៧-២០១៨ នេះ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំ និងកីឡាករគ្រប់រូបដែលបានខិត ខំប្រជែង Champions ជាមួយនឹងការបន្តកិច្ចសន្យាថ្មីជាមួយក្រុមហ៊ុន Nike ផងដែរ៕
<figure>Image result for chelsea won premier league
</figure>
<figure>Related image
</figure>
<figure>Related image
<figcaption>លោក Bruce Buck</figcaption></figure>
<figure>Related image
<figcaption>ម្ចាស់ក្លឹប Chelsea លោក Abramovich (រូបមុខ ស្តាំ)</figcaption></figure>
Source www.khmertalking.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/9238

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.079
BTC 63100.12
ETH 1669.66
USDT 1.00
SBD 0.41