ចូលមើលទីស្នាក់ការ Apple តម្លៃ ៥ ពាន់លានដុល្លារ សង់ជិតរួចរាល់
បន្ទាប់ពីចំណាយពេលសាងសង់អស់ជាងមួយឆ្នាំ ទីបំផុតទីស្នាក់ការថ្មីតម្លៃ ៥ ពាន់លានដុល្លាររបស់ Apple បានបញ្ចប់ការសាងសង់ស្ទើរតែទាំងស្រុងហើយ។
<figure>
</figure>
កាលពីដើមខែកន្លងទៅ Apple បានចាប់ផ្ដើមអញ្ជើញភ្ញៀវមកកម្សាន្តលេងនៅ Visitor Centre នៅទីស្នាក់ការថ្មីរបស់ខ្លួន ដែលជាកន្លែងតែមួយគត់អនុញ្ញាតឲ្យសាធារណជនចូលបាន ដោយទីនេះមានបម្រើជូនកាហ្វេ និងលក់ផលិតផលម៉ាក Apple មួយចំនួន។ ចំពោះបុគ្គលិកវិញបានរើចូលទីស្នាក់ការថ្មីនេះ តាំងពីដើមឆ្នាំមកម្ល៉េះ។
ទីស្នាក់ការឈ្មោះ Apple Park នេះមើលទៅពិតជាជិតរួចរាល់ហើយ ដោយមានដើមឈើរាប់ពាន់ដើមត្រូវបានដាំ, ផ្លូវចូលបានរៀបចំរួចរាល់ និង ដំបូលក៏មានក្រាលដោយផ្ទាំងសូឡាររួចរាល់ដែរហើយ។ នៅសល់តែការរៀបចំមួយចំនួនទៀតប៉ុណ្ណោះដែលក្រុមការងារកំពុងបង្ហើយ។
តទៅនេះជាទិដ្ឋភាពខ្លះៗនៃ Apple Park ដែលដកស្រង់ពីវីដេអូរបស់លោក Matthew Roberts ៖
<figure>
<figcaption>Apple Park ដែលមានទីតាំងនៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា ពេលមើលពីចម្ងាយ</figcaption></figure>
<figure>
<figcaption>នេះជាច្រកចូលដែលមានក្រាលដោយស្មៅ ដើរចូលទៅកាន់កន្លែងជួបជុំគ្នារបស់បុគ្គលិក</figcaption></figure>
<figure>
<figcaption>កន្លែងត្រួតពិនិត្យសុវត្ថិភាពត្រូវបានប្រើហើយ</figcaption></figure>
<figure>
<figcaption>ផ្នែកមួយនៃគំនិតឌីហ្សាញគឺបែងចែករវាងភពខាងក្រៅ និងភពខាងក្នុង</figcaption></figure>
<figure>
<figcaption>ដើមឈើជាច្រើនដើមបានដាំរូចរាល់</figcaption></figure>
<figure>
<figcaption>សួនទឹកនៅចំចំណុចកណ្ដាលក៏រួចរាល់ហើយដែរ</figcaption></figure>
<figure>
<figcaption>ផ្ទាំងសូឡារដែលនឹងជាអ្នកផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន ៧៥% ដល់ទីស្នាក់ការ</figcaption></figure>
<figure>
<figcaption>នេះជា Visitor Centre ដែលបើកកាលពីដើមខែ</figcaption></figure>
<figure>
<figcaption>ទីធ្លាជុំវិញកន្លែងហាត់ប្រាណនៅមិនទាន់រួចរាល់នៅឡើយទេ</figcaption></figure>
ទស្សនាវីដេអូដើម្បីឃើញកាន់តែជាក់ភ្នែក ៖
<figure><iframe src="
Posted from my blog with SteemPress : http://khmernewsshare.com/archives/7144
