មេ Apple រកលុយបានច្រើនពេក ដល់ថ្នាក់គេតម្រូវឲ្យជិះតែយន្តហោះឯកជន
ម្សិលមិញនេះ Apple បានចេញផ្សាយលិខិតស្ដីពីម្ចាស់ភាគហ៊ុន ដែលមានបង្ហាញព័ត៌មានគួរចាប់អារម្មណ៍មួយចំនួនអំពីប្រតិបត្តិការក្រុមហ៊ុនប្រចាំឆ្នាំ ២០១៧។
<figure>
</figure>
លិខិតបានពន្យល់ថាលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ប្រាក់លើកទឹកចិត្តចំនួន ៩,៣៣ លានដុល្លារសម្រាប់ឆ្នាំ ២០១៧។ បន្ថែមពីនេះគាត់ក៏ទទួលបានប្រាក់បៀវត្សប្រចាំ ៣,០៦ លានដុល្លារ និងប្រាក់រង្វាន់ចំនួន ៨៩,២ លានដុល្លារផងដែរ។ សម្រាប់ឆ្នាំ ២០១៧ នេះ លោក Tim Cook ទទួលបានចំណូលសរុប ១០២ លានដុល្លារ។
<figure>
</figure>
ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀតដែលមានបង្ហាញក្នុងលិខិត គឺចាប់ពីពេលនេះមានការតម្រូវឲ្យលោក Tim Cook ប្រើប្រាស់តែយន្តហោះឯកជនសម្រាប់ការធ្វើដំណើរទាំងចំពោះការបំពេញកិច្ចការងារ និងការធ្វើដំណើរផ្ទាល់ខ្លួន។ ច្បាប់នេះបង្កើតឡើងនៅឆ្នាំ ២០១៧ ដោយគិតគូរលើសុវត្ថិភាពរបស់លោក Tim Cook ដែលបានដើរតួជានាយកប្រតិបត្តិ ដែលជាតំណែងខ្ពស់បំផុតមួយ។
លើសពីនេះ ក្នុងលិខិតមានបញ្ជាក់ថា Apple បានចាយ ២២៤ ២១៦ ដុល្លារលើការការពារសុវត្ថិភាពលោក Tim Cook នៅឆ្នាំ ២០១៧ នេះ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/9188
