តើ​ក្រុមហ៊ុន​ Airbnb ធ្វើ​យ៉ាងណា​ ដើម្បី​បង្កើន​ភ្ញៀវ​ ពី​១៤០០​នាក់​ ទៅ​ជាង​៣​លាន​នាក់?

in #steempress8 years ago

កាលពីឆ្នាំ២០០៩ ភ្ញៀវដែលស្នាក់នៅ តាមផ្ទះសំណាក់ របស់ក្រុមហ៊ុន Airnb ក្នុងពេលចូលឆ្នាំ មានចំនួន ១៤០០នាក់។ ប៉ុន្តែនៅពេល ឆ្លងឆ្នាំ២០១៧នេះ ចំនួនភ្ញៀវបានកើនឡើង ដល់ជាង៣លាននាក់។


បណ្តាញផ្ទះសំណាក់ ដែលបង្កើតឡើង ដោយលោក Brian Chesky លោក Joe Bebbia និងលោក Nate Blecharczyk ប្រមូលដើមទុន បានជិត ៤.៥ពាន់លានដុល្លារ ពីវិនិយោគិន ហើយសព្វថ្ងៃ ក្រុមហ៊ុន Airbnb មានតម្លៃជាង ៣០លានដុល្លារ។ ក្រុមហ៊ុន Airbnb បច្ចុប្បន្ន មានកន្លែងស្នាក់នៅ ចំនួន៤លានកន្លែង ទូទាំងពិភពលោក ក្នុងក្រុងចំនួន ៦៥០០០និង ប្រទេសចំនួន១៩១។

កំណើនយ៉ាងគំហុក ក្នុងប្រព័ន្ធស្នាក់នៅនេះ ស្ទើរតែធ្វើឱ្យគេ ភ្លេចគិតថាក្រុមហ៊ុន Airbnb ទើបតែចាប់កំណើតឡើង នៅឆ្នាំ២០០៧ ក្នុងពេលដែល លោក Chesky និងមិត្តរួមបន្ទប់ បានជួលបន្ទប់ របស់ពួកគេ ឱ្យភ្ញៀវបីនាក់ ដោយសាររកសណ្ឋាគារ និងផ្ទះសំណាក់មិនបាន។

ក្នុងពេលត្រឹមតែមួយទសវត្ស និងកំណើនប្រាក់ចំណូល​ យ៉ាងខ្ពស់បែបនេះ ធ្វើឱ្យមនុស្សភាគច្រើន យល់ថាជាភ័ព្វសំណាង និងងាយស្រួលណាស់ សម្រាប់ក្រុមហ៊ុន Airnb ប៉ុន្តែការពិត គេត្រូវឆ្លងកាត់ ដំណាក់កាល និងការគិតរហ័ស ដើម្បីបង្កើត ក្រុមហ៊ុនមួយ ដែលមានមនុស្ស ស្រឡាញ់និងស្គាល់ គ្រប់គ្នា ដូចសព្វថ្ងៃនេះ។

មុនពេលមានក្រុមហ៊ុន Airnb គេមាន Airbedandbreakfast.com ដែលលោក Checky និងលោក Gebbia បានប្រើប្រាស់ ដើម្បីកក់ឱ្យភ្ញៀវដំបូង នៅឆ្នាំ២០០៧។ ប៉ុន្តែស្ទើរតែមិនមាន មនុស្សប្រើប្រាស់ គេហទំព័រនោះទេ។ ប៉ុន្តែជិតមួយ ឆ្នាំក្រោយមក ក៏មានមនុស្ស ប្រហែល៥០នាក់ ចូលមើលគេហទំព័រនេះ ក្នុងមួយថ្ងៃ និងកក់កន្លែងស្នាក់នៅ ប្រហែល១០ទៅ ២០កន្លែង ក្នុងមួយថ្ងៃ។

សហស្ថាបនិកក្រុមហ៊ុនមួយនេះ ក៏បានជំពាក់បំណុលគេ យ៉ាងច្រើនដែរ ក្នុងការធ្វើមុខជំនួញនេះ។

ក្រោយពីគិតរកមធ្យោបាយ ដោះស្រាយបញ្ហាផ្ទៃក្នុង និងបង្កើតរចនា សម្ព័ន្ធច្បាស់លាស់ហើយ ក្រុមហ៊ុន Airbnb ចាប់ផ្តើម មានប្រជាប្រិយភាព យ៉ាងខ្លាំង និងបង្កើនបើក ឱ្យប្រើប្រាស់ ជាអន្តរជាតិ ហើយបង្កើត កម្មវិធីកក់មួយ នៅលើទូរសព្ទ iPhone ក្នុងឆ្នាំ២០១០។ នៅត្រឹមឆ្នាំ២០១១ ក្រុមហ៊ុន Airbnb បានប្រមូលដើមទុន ដែលធ្វើឱ្យក្រុមហ៊ុននេះ មានតម្លៃ មួយពាន់លានដុល្លារ។

សូម្បីតែមកដល់ដំណាក់កាលនេះហើយ ក៏នៅមានបញ្ហាទៀត គឺកន្លែងស្នាក់នៅខ្លះ មានភាពរញេរញ៉ាយ ហើយសហស្ថាបនិក ក៏ចាប់ផ្តើមបង្កើត កម្មវិធីគាំទ្រ អតិថិជនគ្រប់ពេល និងក្រុមជួយ សម្របសម្រួល ដើម្បីចាំដោះស្រាយ បញ្ហានៅតាម តំបន់នីមួយៗ។

កាលពីខែមីនាឆ្នាំ២០១៧ លោក Chesky បាននិយាយថា ក្រុមហ៊ុន Airbnb បានមកដល់ពាក់ កណ្តាលផ្លូវ នៃការរៀបចំខ្លួន រយៈពេលពីរឆ្នាំ ដើម្បីបើកលក់ ភាគហ៊ុន ជាសាធារណៈហើយ។ ពិតណាស់ថា មានសហគ្រិនជាច្រើន ដែលមានសុបិន ចង់បង្កើតនិងគ្រប់គ្រង ពាណិជ្ជកម្ម ដែលរីកខ្លួន យ៉ាងរហ័សបែបនេះ ប៉ុន្តែគេត្រូវ ប្រុងប្រៀបខ្លួន ឱ្យបានរួចរាល់ ប្រឈមនឹងបញ្ហា ដែលមើល មិនឃើញជាមុន។ លោក Chesky បានរំឭកថា ការលោតផ្លោះ ដែលធំបំផុត គឺធ្វើឡើងនៅពេលខ្លួន អ្នកនៅតូច។

 

Source thephnompenhtimes.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/9367

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.081
BTC 66046.22
ETH 1795.83
USDT 1.00
SBD 0.44