រំភើបចិត្តមិនស្ទើរ ពេលអានសាររបស់អ្នកម្ដាយសម័យថ្មី ទូច ស្រីល័ក្ខ!

in #steempress8 years ago


ភ្នំពេញ៖ សព្វថ្ងៃតារាស្រីពហុជំនាញ ទូច ស្រីល័ក្ខ កំពុងតែមមាញឹក ខ្លាំងសឹងដកឃ្លាមិនរួច ស្របពេលការងារសិល្បៈ របស់អ្នកនាង កាន់តែស្ទុះឡើងជាលំដាប់។

ក្រៅពីអាជីពជាអ្នកសិល្បៈ ស្រីល័ក្ខ ក៏មានតួនាទីសំខាន់ក្នុងការមើលថែរក្សាគ្រួសារ ពិសេសត្រូវផ្ដល់ភាពកក់ក្ដៅជូនកូនប្រុសសំណព្វចិត្ត តែម្នាក់របស់អ្នកនាងទៀតផង។

ចំពោះប្រិយមិត្ត ពិសេសមិត្តៗនារីយើងអាចនឹងរំភើបចិត្តមិនស្ទើរនោះទេ ពេលបាន អានសារដែល ទូច ស្រីល័ក្ខ ដែលបង្ហោះក្នុងបណ្ដាញសង្គម អមនឹងរូបភាពក្រសោបកូនប្រុសបណ្ដូលចិត្ត ជាប់ទ្រូង ។

ដោយអត្ថន័យទាំងមូលអ្នកនាងបានរៀបរាប់ទំាងក្ដុកក្ដួលថា៖ «ទេាះជារវល់យ៉ាងណាក៏ដេាយ ក៏មិនដែរភ្លេចតួនាទីជាម្តាយគេដែរ ទេាះហត់បន្តិចមែនពិតតែពេញចិត្តនិងទទួល គ្មានតំលៃណាសំខាន់ជាងកូនរបស់យេីង មេីលកូនដេាយខ្លួនឯងបានដឹងថាភាពជិតស្និទ្ធជាមួយកូន និងម្តាយវាសំខាន់យ៉ាងណា ចង់ឲ្យកូនល្អចង់ឲ្យកូនឆ្លាតយេីងជាម្តាយត្រូវគ្រប់គ្រង គាត់ឲ្យបានត្រឹមត្រូវហេីយនិងមានពេលវេលាឲ្យបានច្បាស់លាស់ សម្រាប់គាត់ម៉ោងគេងនិងម៉ោងញាុំ និងម៉េាងលេងហេីយអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺកូនប្រុសរបស់ខ្ញុំ គាត់ត្រូវចេះភាសារដេីមកំណេីតរបស់គាត់មុនគេនិងសុជីវធម៌ក្នុងក្រុមគ្រួសារ»។

នេះជាទឹកចិត្តរបស់ម្ដាយគ្រប់រូប ដែលមានចំពោះកូន មិនថាខ្លួនជាតារាឬមនុស្សស្រីធម្មតាទ គ្រប់ដង្ហើមចេញចូលតែងគិតដល់កូនគ្រប់ពេល ហើយបើទោះជាខ្លួនរវល់ ហត់នឿយយ៉ាងណា ក៏មិនដែរភ្លេចនាទីសំខាន់ក្នុងការមើលថែកូនប្រុសស្រីដែរ៕
<figure>
<figcaption>សារដែលអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះមុននេះ</figcaption></figure>
<figure>
<figcaption>អ្នកនាង ទូច ស្រីល័ក្ខ ក្នុងថ្ងៃឆ្លងទន្លេកូប្រុស</figcaption></figure>
<figure>
<figcaption>អ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុសសំណព្វចិត្ត</figcaption></figure>
<figure>
<figcaption>អ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុសសំណព្វចិត្ត</figcaption></figure>
<figure>
<figcaption>អ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុសសំណព្វចិត្ត</figcaption></figure>
<figure>
<figcaption>អ្នកនាង ទូច ស្រីល័ក្ខ</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/3590

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.082
BTC 62530.03
ETH 1633.28
USDT 1.00
SBD 0.44