នាង ប៉ាច គីម​មួយ នៅ​តែ​លេច​ធ្លោរ​នឹង​ឈុត​សម្លៀក​បំពាក់​ស៊ី​វិល័យ

in #steempress7 years ago


(ភ្នំពេញ)៖ តារាចម្រៀងស្រីស៊ិចស៊ីសាច់សខ្ចី ប៉ាច គីមមួយ ត្រូវបានគេដឹងថា នាងគឺជាតារាស្រីចូលចិត្តលេងខ្លួន ស្ទីលសម្លៀកបំពាក់បែបអឺរ៉ុប ការតែងខ្លួនរបស់នាង មានលក្ខណៈស្រដៀងទៅនឹងតារាចម្រៀងកូរ៉េ CL។ គ្រប់ពេលដែលនាងស្លៀកសម្លៀកបំពាក់ស៊ីវិល័យ តារាចម្រៀងស៊ិចស៊ីរូបនេះតែងទទួលបានពាក្យកោតសរសើរ ពីសំណាក់ទស្សនិកជន ជាពិសេសរាល់ពេលនាងស្លៀកបញ្ចេញល្វែងលើ និង ល្វែងក្រោម បង្ហាញសាច់គល់ភ្លៅដ៏សខ្ចីរបស់នាង ធ្វើឲ្យប្រុសៗ លង់ស្នេហ៍លើរូបនាងមិនតិចនាក់ នោះទេ។ ជាក់ស្ដែងថ្មីៗនេះ នាងនៅតែ បន្តការស្លៀកសម្លៀកបំពាក់ស៊ិចស៊ី បញ្ចេញរាងស្រឡូន ជាមួយនឹងអាវខ្មៅ ស្រោមជើងស្បៃ អមដោយខោខូវប៊យខ្លី មើលទៅ ពិតជាមានភាពទាក់ទាញខ្លាំងណាស់។

ជាការពិតណាស់ តារាស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា ប៉ាច គីមមួយ គេសម្គាល់ឃើញថា មានការវិវឌ្ឃន៍ខ្លួនយ៉ាងរហ័ស ខុសប្លែកពីពេលដែលនាងនៅជាបេក្ខជនប្រឡងចម្រៀងលើកដំបូង។ រហូតមកទល់ពេលនេះ នាងបានក្លាយជាសមាជិកក្នុងផលិតកម្មល្បីរបស់ប្រទេសកម្ពុជានោះរួចមក នាងតែងរំលេចនៃការតុបតែងខ្លួន ប្រៀបដូចជាតារាបរទេស ដោយសម្លៀកបំពាក់ ព្រមទាំងរបស់របរប្រើប្រាស់ សុទ្ធសឹងតែជារបស់ទំនើប ស៊ីវិល័យ ដូចជាតារាបរទេសអ៊ឹចឹង។

ចំណែកឯវិស័យសិល្បៈរបស់នាង ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ដោយថ្មីៗនេះ នាងអាចចាប់បានឱកាស ក្លាយជាតួសម្ដែងនៅក្នុងរឿង «បិសាចក្រមុំគួរឲ្យស្រឡាញ់» នៅក្នុងនោះក៏មានការចូលរួមពីមិត្តភក្តិរួមអាជីព កញ្ញា រ៉េត ស៊ូហ្សាណា ផងដែរ។

ក្រៅពីសម្ដែង ប៉ាច គីមមួយ ក៏មានចម្រៀងថ្មីៗជាច្រើនបទ ដើម្បីវាយលុកទីផ្សារចម្រៀង ដោយចម្រៀងនោះ សុទ្ធសឹងតែទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យ និង មិត្តអ្នកគាំទ្ររបស់នាង ស្ទើរតែគ្រប់បទ ជាពិសេស នាងមានសមត្ថភាពអាចបញ្ចេញក្បាច់រាំបានយ៉ាងល្អទៀតផង។

ចង់ដឹងថា ស្រីស្រស់ ប៉ាច គីមមួយ មានភាពលេចធ្លោរ និង ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពដូច ខាងក្រោម៖
<figure>Image may contain: 1 person, closeup
</figure>
<figure>Image may contain: 2 people, people smiling
</figure>
<figure>Image may contain: 2 people, people smiling, people sitting
</figure>
<figure>Image may contain: 1 person, smiling, outdoor
</figure>
<figure>Image may contain: 1 person, smiling, standing, shorts and outdoor
</figure>
<figure>Image may contain: one or more people and people sitting
</figure>
<figure>Image may contain: 1 person, phone, selfie and closeup
</figure>
<figure>Image may contain: 1 person
</figure>
Source www.khmertalking.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/7556

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 63286.07
ETH 2472.36
USDT 1.00
SBD 2.66