ស្ថានីយ៍ទូរទស្សន៍ហង្សមាស នឹងចំណាយថវិកាទាំងស្រុងលើការរៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ
(ភ្នំពេញ)៖ លោក មាស រិទ្ធី អគ្គនាយករងនៃស្ថានីយ៍ទូរទស្សន៍ហង្សមាស បានឲ្យដឹងនៅព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះថា ស្ថានីយ៍ទូរទស្សន៍ហង្សមាស នឹងចំណាយថវិកាទាំងស្រុងលើការៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២។
លោក មាស រិទ្ធី បានបញ្ជាក់ថា នៅពេលនេះក្រុមការងារមួយក្រុមរបស់ក្រុមហ៊ុន បាននឹងកំពុងរៀបចំកិច្ចការផ្សេងៗដូចជា ជួយចាត់ចែងរថយន្តដឹកសព និងចាត់ចែងការងារបុណ្យសពនៅវត្តសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ចំណែកសាកសពខ្មាន់កាំភ្លើងដែលជាអតីតប្តី ត្រូវបានបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តស្វាយរៀង។
សូមជំរាបថា អំពើឃាតកម្មបាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចអះអាងថា ជាអតីតប្ដីរបស់ស្ដ្រីរងគ្រោះ ហើយបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន។
មន្ដ្រីនគរបាលជាន់ខ្ពស់នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យ ដេកស្លាប់ក្បែរស្ដ្រីរងគ្រោះនោះ មានឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ហើយបច្ចុប្បន្នជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច។
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
<figcaption>BREAKING NEWS (Update): ស្ថានីយ៍ទូរទស្សន៍ហង្សមាស នឹងចំណាយថវិកាទាំងស្រុងលើការរៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ</figcaption></figure>
(ភ្នំពេញ)៖ អំពើឃាតកម្មបាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចអះអាងថា ជាអតីតប្ដីរបស់ស្ដ្រីរងគ្រោះ ហើយបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន។
មន្ដ្រីនគរបាលជាន់ខ្ពស់នៅកន្លែងកើតហេតុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យ ដេកស្លាប់ក្បែរស្ដ្រីរងគ្រោះនោះ មានឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ហើយបច្ចុប្បន្នជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច។
ការបញ្ជាក់ថា ពីអត្តសញ្ញាណរបស់ជនដៃដល់រូបនេះ ដោយសារតែនៅកន្លែងកើតហេតុ និងរកឃើញនៅលើខ្លួនជនដៃដល់នោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានប័ណ្ណសម្គាល់មន្ដ្រីរាជការ និងមានប័ណ្ណបើកបរ ព្រមទាំងលុយ និងសម្ភារៈមួយចំនួនទៀត។ ជាមួយគ្នានេះ សមត្ថកិច្ចបានប្រទះឃើញកាំភ្លើងខ្លីម៉ាករ៉ូឡូ ដែលជនដៃដល់ប្រើប្រាស់បាញ់លើស្ដ្រីរងគ្រោះ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ អស់ចំនួន៤គ្រាប់។
តាមការបញ្ជាក់ពីសេចក្ដីរាយការណ៍មួយចំនួន ក៏ដូចជាព័ត៌មាន ដែលធ្លាប់បានផ្សព្វផ្សាយនាពេលកន្លងទៅ ជនដៃដល់ឈ្មោះ ជ័យ រិន គឺជាអតីតប្ដីរបស់ សាន ស្រីឡៃ ហើយពួកគេទាំង២នាក់ ក៏បានថតគៀកកើយផ្អែមល្ហែមជាមួយគ្នា បង្ហោះនៅលើបណ្ដាញសង្គម Facebook ទៀតផង ប៉ុន្ដែក្រោយមកអាចមានបញ្ហាប្រះឆាដោយប្រការណាមួយនោះ ទើបបែកចេញពីគ្នា។
ជាការសន្និដ្ឋានរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីអតីតប្ដីប្រហែលជាអាចប្រច័ណ្ឌ ឬមានបញ្ហាជម្លោះផ្ទៃក្នុងណាមួយរវាងពួកគេទាំង២ ទើបដាច់ចិត្តមកបាញ់សម្លាប់រូបនេះ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
នៅកន្លែងកើតហេតុនោះ សមត្ថកិច្ចក៏បានប្រទះឃើញរថយន្ដរបស់ស្ដ្រីរងគ្រោះ ម៉ាក Luxes RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-0836 និងម៉ូតូម៉ាក Honda Dream C125 របស់ជនដៃដល់ផងដែរ។
ក្រោយកើតហេតុ និងរហូតមកដល់ល្ងាចថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចជំនាញជាច្រើននាក់បានចុះទៅអន្ដរាគមន៍ និងបើកការស្រាវជ្រាវដើម្បីស្វែងរកការពិត ឈានទៅដល់ការបំបែកសំណុំរឿង និងមូលហេតុឲ្យពិតប្រាកដនៃអំពើឃាតកម្មដ៏គួរឲ្យរន្ធត់ថ្មីមួយទៀត នៅកណ្ដាលរាជធានីភ្នំពេញ៕
<figure><iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FKhmerTalking%2Fvideos%2F1979565572260067%2F&show_text=0&width=730" width="300" height="150" frameborder="0" data-mce-fragment="1"></iframe></figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Source www.khmertalking.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/4426
