គេថាឲ្យ ខេម យ៉ាងខ្លាំងៗប៉ុណ្ណឹងហើយ តែលោកនៅតែបន្តជូនពរឲ្យគេ ក្នុងឆ្នាំថ្មីនេះទៀត!

in #steempress8 years ago

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម បានបញ្ចេញសារមួយនៅលើបណ្តាញសង្គមរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើល នៅពេលដែលលោកមានចិត្តមេត្តា ដល់អ្នកដែលចង់ជាន់ពន្លិចលោក។

ជាការពិតណាស់ តារាគ្រប់រូប តែងទទួលរងនូវការរិះគន់ រួមនិងការសរសើរផ្សេងៗ ព្រោះពួកគេគឺជាបុគ្គលរបស់សាធារណៈ ដែលអ្នកគាំទ្រតែងតែផ្តោតទៅរាល់ ទង្វើដែលពួកគេធ្វើ។

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុក របស់តារាចម្រៀងរូបសង្ហា លោក ខេម បានបញ្ចេញសារមួយថា៖ «ទោះបើមានមនុស្សជាច្រើនព្យាយាម ទម្លាក់ខ្ញុំយ៉ាងណា ឫនិយាយពីខ្ញុំអាក្រក់ប៉ុណ្ណា ហើយថាខ្ញុំមានរឹកក្រអឺតក្រទមយ៉ាងណាក្តី តែសូមព្រះបាននៅតែផ្តល់សេចក្តីសុខសាន្តដល់ពួកគាត់ អោយគាត់មានសុភកមង្គល នៅក្នុងឆ្នាំថ្មីខាងមុខនេះ»។

តាមរយៈសារមួយនេះ សបញ្ជាក់ឲ្យឃើញថា លោក ខេម ពិតជាមានចិត្តមេត្តាមែនទែន ដែលមិនមានចិត្តខឹង ឫចងកំហឹង ជាមួយនឹងពួកគេឡើយ បើទោះបីជាគេចង់ទម្លាក់ ឫនិយាយអាក្រក់ពីលោក ក៏លោកនៅតែជូនពរដល់អ្នកទាំងនោះ នៅក្នុងឱកាសឆ្នាំថ្មីខាងមុខនេះទៀត ៕

ក្រោយពីបានអានសាររបស់លោក ខេម រួចតើប្រិយមិត្តយល់យ៉ាងណាដែរ?
<figure>
<figcaption>តារាចម្រៀងប្រចាំផលិតកម្មថោន ខេម</figcaption></figure>

<figcaption>សារបស់ខេម</figcaption></figure>

Source www.khmerload.com

Posted from my blog with SteemPress : http://khmernewsshare.com/archives/9266

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 63676.30
ETH 1681.71
USDT 1.00
SBD 0.41