ជាង១០ឆ្នាំ មាស សុខសោភា ផ្លាស់ប្ដូរទ្រនំប៉ុន្មាន?
ជារឿងធម្មតាទៅហើយសម្រាប់តារាចម្រៀងក្នុងការផ្លាស់ប្ដូរផលិតកម្មពីមួយទៅមួយ ក្រោយពីបញ្ចប់កុងត្រាពីផលិតកម្មចាស់ រួចទៅស្វែងរកកន្លែងថ្មីដើម្បីសាងប្រជាប្រិយភាព។
ជាក់ស្ដែង មាស សុខសោភា បានផ្លាស់ប្ដូរផលិតកម្មជាច្រើន មុនឈរជើងជាកំពូលតារាចម្រៀងស្រីនៅផលិតកម្មថោនដូចសព្វថ្ងៃនេះ គិតចាប់តាំងពីឆ្នាំ ២០០៤ រហូតមកដល់ឆ្នាំ ២០១៧ ។ តើតារាស្រីរូបនេះធ្លាប់ប្ដូរផលិតកម្មអស់ប៉ុន្មានហើយ?
<figure>
</figure>
ដើម្បីឲ្យជ្រាបកាន់តែច្បាស់ថ្ងៃនេះ Sabay សូមធ្វើការបង្ហាញជូនការប្ដូរផលិតកម្មរបស់ មាស សុខសោភា ពីមួយទៅមួយ រយៈពេលជាង១០ ឆ្នាំមកនេះដូចខាងក្រោម៖
១/ ផលិតកម្មរស្មីស្ទឹងសង្កែ ជាទ្រនំដំបូងដែល មាស សុខសោភា ត្រូវបានមហាជនស្គាល់រូបនាងតាមរយៈបទ" រស់ក្បែរទ្រូងបងសែនកក់ក្ដៅ" និងបទ"អូននឹកៗបង" ក្នុងឆ្នាំ ២០០៤។
២/ ក្នុងឆ្នាំ២០០៥ នាងបានប្ដូរពីផលិតកម្មរស្មីស្ទឹងសង្កែ ទៅជ្រកក្រោមដំបូល យូធូ ពេលនោះកេរ្តិ៍ឈ្មោះកាន់តែលេចធ្លោជាងមុនតាមរយៈបទ "How do I live" “កូនឥតខាន់ស្លា" “១០១ហេតុផល" និងបទ"ស្នេហ៍ឆ្ងាយផ្កាស្លា" ជាដើម។
៣/ដោយឡែកនៅអំឡុងឆ្នាំ ២០០៨ មាស សុខសោភា បានចេញពីផលិតកម្ម យូធូ ទៅចូលផលិតកម្មអឹមវិញម្ដង។ ការផ្លាស់មកផលិតកម្ម M ក៏មិនចាញ់នៅយូធូដែរ ព្រោះបទចម្រៀងដែលនាងបានច្រៀងទទួលបានការគាំទ្រពីមិត្តយុវវ័យ ច្រើនកុះករមានដូចជាបទ “១០០០រាត្រី" "ត្រឹមមួយនាទី” “what you don’t know?” "រស់គ្មានទីបញ្ចប់"។ ក្នុងចំណោមបទខាងលើនេះ បទ" ១០០០រាត្រី" ធ្វើឲ្យនាងមានកេរ្តិ៍ល្បីល្បាញជាងគេបំផុត។
<figure>
</figure>
៤/នៅផលិតកម្ម M បានតែ១ឆ្នាំប៉ុណ្ណោះម្ចាស់បទ "១០១ហេតុផល" រូបនេះក៏បានប្ដូរទៅចូលផលិតកម្មសាន់ដេ ក្នុងឆ្នាំ ២០០៩។ ចំណែកឯបទចម្រៀងដែលនាងល្បីនៅផលិតកម្មមួយនេះមានដូចជាបទ "១០០%" "ក្រដាស" “come back to me” និងបទ "ហេតុអ្វីមនុស្សស្រលាញ់គ្នាមិនបានជួបគ្នា" ជាដើម។
៥/នៅក្នុងឆ្នាំ ២០១០ មាស សុខសោភា ក៏បានប្ដូរពីផលិតកម្មសាន់ដេ មកចូលផលិតកម្មថោន។ បទចម្រៀងដែលធ្វើឲ្យនាងមានភាពល្បីល្បាញក្នុងផលិតកម្មមួយនេះមានដូចជា "I am sorry” ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមិត្តយុវវ័យ។បទចម្រៀងមួយទៀតដែលទទួលបានការគាំទ្រដែរនោះ គឺបទ “សូមពេលឈឺចាប់មួយគ្រា” ដែលជាបទចម្រៀងបញ្ចប់សាច់រឿងដែលនាងបានសម្ដែងជាមួយតារាចម្រៀង ករុណាពេជ្រ។
<figure>
</figure>
Source news.sabay.com.kh
Posted from my blog with SteemPress : http://khmernewsshare.com/archives/3455
