ព្រឹត្តិការណ៍ធំៗក្នុងប្រទេសកម្ពុជា ក្នុងថ្ងៃឆ្លងឆ្នាំ ដែលកក្រើកខ្លាំងបំផុត!

in #steempress8 years ago


ភ្នំពេញ៖ នៅទូទាំងពិភពលោក គ្រប់បណ្តាប្រទេសនីមួយ សុទ្ធតែប្រារព្ធពិធី ចូលឆ្នាំថ្មី ឆ្នាំសកល ជាមួយនឹងការរៀបចំ កម្មវិធីយ៉ាងធំដុំ និងអធិកអធមយ៉ាងខ្លាំង។

ចំណែកឯ ក្នុងប្រទេសកម្ពុជា ក៏បានប្រារព្ធពិធីចូលឆ្នាំថ្មីផងដែរ ដែលតាមបណ្តាផ្លូវធំៗ សុទ្ធតែ មានការប្រគុំតន្រ្តី សប្បាយរីករាយ ដោយមានការចូលរួម ពីសំណាក់តារាល្បីជាច្រើនដួង។

ប៉ុន្តែប្រិយមិត្ត ប្រហែលជា មិនដឹងទេថា កាលពីថ្ងៃឆ្លងឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨ នៅក្នុងប្រទេសកម្ពុជាយើង មានព្រឹត្តិការណ៍ធំៗអ្វីខ្លះ បានរៀបចំឡើង។

ចង់ដឹង ថាមានព្រឹត្តិការណ៍អ្វីខ្លះបានកើតឡើង តោះតាមដានជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖

១) ការប្រគុំតន្រ្តី GANZBERG Uber Countdown Music Festival ៖ ការប្រគុំតន្រ្តី របស់ GANZBERG គឺអាចនិយាយបានថា ពិតជាការប្រគុំតន្រ្តីខ្នាតយក្ស នៅក្នុងឆ្នាំនេះ ដោយសារតែ GANZBERG បានធ្វើឡើងទៅដល់ ៣ថ្ងៃ ជាប់គ្នា គឺ ២៩, ៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តាខេត្តនានាដូចជា ខេត្ត សៀមរាប ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ហើយមានការផ្សាយផ្ទាល់ពី ១០ស្ថានីយ៍ទូរទស្សន៍ព្រមៗគ្នាផងដែរ។ ក្នុងនោះដែរ ក៏មានតារាល្បីជាច្រើនបំផុត ដូចជា លោក ងួន ចាន់ដេវីត លោក ណុប បាយ៉ារិទ្ធ កញ្ញា ឱក សុគន្ធកញ្ញា ជាដើម។

អ្វីដែលកាន់តែពិសេសនោះ គឺកំពូលតារាចម្រៀងប្រុស លំដាប់ពិភពលោក Silento ម្ចាស់បទ Watch(Whip/Nae Nae) ក៏មានវត្តមាន នៅក្នុងព្រឹត្តិការណ៍ធំ របស់ GANZBERG ផងដែរ ដែលធ្វើឲ្យ អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរំភើបយ៉ាងខ្លាំង ព្រោះកម្រឃើញ លោក Silento នៅខាងក្រៅខ្លាំងណាស់។ ក្នុងនោះដែរ ការប្រគុំតន្រ្តីរបស់ GANZBERG គឺពិតជាអស្ចារ្យបំផុត ដែលបានធ្វើឲ្យ អ្នកចូលទស្សនា សប្បាយរីករាយយ៉ាងពន់ពេក ដែលបានជួបតារាកំពូលតារាចម្រៀងបរទេស Silento យ៉ាងដូច្នេះ។
<figure>
<figcaption>តារាចម្រៀងលំដាប់ពិភពលោក លោក Silento</figcaption></figure>
<figure>
<figcaption>តារាចម្រៀងលំដាប់ពិភពលោក លោក Silento និង កញ្ញា សុគន្ធកញ្ញា</figcaption></figure>
<figure>
<figcaption>អ្នកទស្សនា ក្នុងថ្ងៃឆ្លងឆ្នាំ</figcaption></figure>
<figure>
<figcaption>អ្នកទស្សនា ក្នុងថ្ងៃឆ្លងឆ្នាំ</figcaption></figure>
២) ការប្រគុំតន្រ្តី ភេសជ្ជៈ IZE៖ បើងាកមើលព្រឹត្តិការណ៍របស់ភេសជ្ជៈ IZE គឺពិតជាមិនណយទេ នៅក្នុងថ្ងៃឆ្លងឆ្នាំ ព្រោះថា ប្រមូលផ្តុំទៅដោយ តារាល្បីជាច្រើន និងមានការឈ្នះរង្វាន់ទៀតផង ជាមួយនឹងកាដូធំៗ ពី ភេសជ្ជៈ IZE។
<figure>
<figcaption>ការប្រគុំតន្រ្តី ភេសជ្ជៈ IZE</figcaption></figure>
<figure>
<figcaption>ការប្រគុំតន្រ្តី ភេសជ្ជៈ IZE</figcaption></figure>
៣) ការប្រគុំតន្រ្តីនៅណាហ្គា៖ នៅយប់ថ្ងៃឆ្លងឆ្នាំ នៅមុខណាហ្គា មានការប្រគុំតន្រ្តីដ៏ធំមួយ ដែលមានតារាចម្រៀងជាច្រើន ដូចជា កញ្ញា មាស សុខសោភា កញ្ញា ទេព បូព្រឹក្ស និង អ្នកនាង ម៉េង កែវពេជ្ជតា ជាដើម។ ក្នុងនោះដែរ ក៏មានមនុស្សជាច្រើន បានចូលរួមទស្សនា យ៉ាងច្រើនកុះករ ដែលបានទាំងមើល តារាចម្រៀង ច្រៀង និងរាប់ថយក្រោយ ចូលឆ្នាំថ្មី២០១៨ផងដែរ។
<figure>
<figcaption>ការប្រគុំតន្រ្តីនៅណាហ្គា៖</figcaption></figure>
<figure>
<figcaption>ការប្រគុំតន្រ្តីនៅណាហ្គា៖</figcaption></figure>
៤) ការប្រគុំតន្រ្តី ស្រាបៀរកម្ពុជា៖ នៅក្នុងឆ្នាំនេះដែរ ស្រាបៀរកម្ពុជា ក៏បានរៀបចំព្រឹត្តិការណ៍ ដ៏ធំផងដែរ នៅមុខទីតាំងសួនច្បារមុខ វត្តបុទុម។ ក្នុងនោះ ក៏មានតារាចម្រៀងជាច្រើន បានមកចូលរួមច្រៀង ដើម្បីបង្កើនបរិយាកាស ឲ្យកាន់តែសប្បាយរីករាយបន្ថែម នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំ ឈានចូលឆ្នាំ២០១៨។
<figure>
<figcaption>ការប្រគុំតន្រ្តី ស្រាបៀរ កម្ពុជា៖</figcaption></figure>
ចុះប្រិយមិត្ដយល់ថា ព្រឹត្ដិការណ៍មួយណាដែលធំជាងគេ? ជួយដាក់ពិន្ទុទាំងអស់គ្នា!

Source www.khmerload.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/9313

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.079
BTC 63413.52
ETH 1669.67
USDT 1.00
SBD 0.41