របៀប​ធ្វើ​ម្ហូប​ស្ងោរ​ស្ពៃ​ក្ដោប​ប្លែក​មាន​ឱជារស​ឆ្ងាញ់ គួរ​ឲ្យ​ចង់​ទទួល​ទាន

in #steempress7 years ago

ប្រិយមិត្ត​ជា​ច្រើន​ប្រហែល​មាន​កង្វល់​ពេល​ធ្វើ​ម្ហូប​ម្ដងៗ ព្រោះ​មិន​ដឹង​ថា​ជ្រើស​រើស​មុខ​ម្ហូប​មួយ​ណា សម្រាប់​ទទួល​ទាន​ឲ្យ​ឆ្ងាញ់​ពិសា​ក្នុង​ក្រុម​គ្រួសារ។ ថ្ងៃ​នេះ Tamdan News សូម​ណែនាំ​មុខ​ម្ហូប ស្ងោរ​ស្ពៃ​ក្ដោប ដែល​ងាយ​ស្រួល​ធ្វើ តែ​មាន​ឱជារស ព្រម​ទាំង​ជីវជាតិ​សម្រាប់​រាងកាយ។ ​​

#‎គ្រឿងផ្សំ‬

  • ស្ពៃក្តោប ១ (៥ – ៧ ខាំ)
  • ‘ការ៉ុត ១ខាំ ហាន់ល្អឹតៗ
  • សាច់ជ្រូកចិញ្រ្ចាំ ៣ខាំ
  • មីសួរ ១ខាំ (ត្រាំទឹក កាត់ខ្លីៗ)
  • ទឹកត្រី ៣ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • រឹសជីវ៉ាន់ស៊ុយចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • ផ្សិតគ្រៀម ៥ដុំ (ដាំទឹកស្រុះ)
  • បង្គាគ្រៀម ១ស្លាបព្រាបាយ (ត្រាំទឹក)
  • ម្រេចម៉ដ្ធ ១ស្លាបព្រាកាហ្វេ
  • ម្សៅឆា ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម ៤ដើមហាន់ខ្លីៗ
‪#‎របៀបធ្វើ‬
  • ស្ពៃក្តោបលាងទឹកអោតស្អាត ពុះជាបួន (កុំអោយដាច់ពីគ្នា) រួចឆ្កឹះយកសាច់ផ្នែកខាងក្នងចេញខ្លះ។
  • លាយសាច់ជ្រូកជាមួយគ្រឿងផ្សំរសជាតិដូចជា ស្ករ ទឹកត្រី ម្សៅស៊ុប រឹសជីវ៉ាន់ស៊ុយ ខ្ទឹម ម្រេច ស្លឹកខ្ទឹម ការ៉ុត និងមីសួរ ច្របល់អោយសព្វ រួចយកទៅញោតក្នុងស្ពៃអោយពេញ។
  • ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ផ្សិត បង្គាគ្រៀម និងស្ពៃក្តោបចូលរំងាស់ប្រហែល ២០ទៅ៣០នាទី ភ្លក្សរសជាតិតាមចំនូលចិត្ត បន្ថែមស្លឹកជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹម ជាការស្រេច៕ វិធីធ្វើទឹកត្រី បុកឲ្យឆ្ងាញ់ ទាក់ចិត្តប្តី កុំឲ្យបាយក្រៅ

Soure @ www.tamdan.life



Posted from my blog with SteemPress : http://khmernewsshare.com/archives/2401

Coin Marketplace

STEEM 0.20
TRX 0.19
JST 0.034
BTC 91309.02
ETH 3119.19
USDT 1.00
SBD 2.91