សហគ្រិន​ធ្វើ​យ៉ាងណា​ទើប​ទាញ​ប្រយោជន៍​បាន​ច្រើន​ពី​ពិព័រណ៍​ពាណិជ្ជកម្ម?

in #steempress8 years ago


រៀនរបៀបទទួលបានប្រយោជន៍ច្រើនបំផុតពីព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ហើយកុំគិតថាក្រុមហ៊ុនរបស់អ្នកតូចពេកមិនគួរចូលរួម។
<figure>alt
</figure>
ក្នុងការដឹកនាំក្រុមហ៊ុនមួយ ពេលខ្លះអ្នកប្រហែលនៅគិតស្ទាក់ស្ទើរថាគួរចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មឬអត់ ពីព្រោះអ្នកនឹងត្រូវចំណាយពេលវេលា កម្លាំងបុគ្គលិក និងថវិកា។ វាជាការសម្រេចចិត្តសំខាន់មួយដែលអ្នកត្រូវគិតឱ្យច្បាស់មុននឹងប្រថុយ។ ទោះជាយ៉ាងណា ពិព័រណ៍ពាណិជ្ជកម្មមួយជោគជ័យអាចបើកសក្តានុពលមិនត្រឹមតែក្នុងការលក់ទេ ប៉ុន្តែក៏បង្កើនទំនាក់ទំនងនិងការទទួលស្គាល់ទៅក្នុងឧស្សាហកម្មទៀតផង។ ខាងក្រោមនេះជាគន្លឹះមួយចំនួនសម្រាប់ក្រុមហ៊ុនដែលចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មរយៈពេលយូរ​៖

១/ ស្រាវជ្រាវជាមុន

ក្នុងមួយឆ្នាំៗមានព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មច្រើនណាស់ទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេស។ ព្រឹត្តិការណ៍ខ្លះផ្តោតតែលើគោលដៅជាក់លាក់នៃអ្នកចូលរួម ចំណែកព្រឹត្តិការណ៍ខ្លះទៀតព្យាយាមទាក់ទាញមនុស្សរាប់ពាន់នាក់ឱ្យចូលរួម។ មានប្រភពអ៊ីនថឺណិតជាច្រើនដែលអ្នកអាចស្រាវជ្រាវដឹងអំពីពេលវេលានិងទំហំនៃព្រឹត្តិការណ៍នីមួយៗ។ បើសម្រេចចិត្តថាចូលរួ​មហើយ អ្នកត្រូវស្វែងរកពត៌មានលម្អិតអំពីទីតាំង និងរបៀបស្នាក់នៅ។ ជាងនេះទៅទៀតអ្នកមិនត្រូវភ្លេចរឿងបញ្ជីចំណាយសម្រាប់បុគ្គលិក និងការដឹកជញ្ជូនទំនិញសម្រាប់តាំងបង្ហាញឡើយ។

២/ ការត្រៀមខ្លួនក្នុងពេលពិព័រណ៍

អ្នកអាចបង្ហាញឱ្យមនុស្សជាច្រើននាក់ឃើញផលិតផលក្រុមហ៊ុនរបស់អ្នក។ ដូច្នេះនៅពេលអ្នកសម្រេចចិត្តចូលរួម អ្នកត្រូវតៀមលក្ខណៈឱ្យបានត្រឹមត្រូវដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកចូលរួមដែលអ្នកនឹងក្លាយជាអតិថិជនរបស់អ្នក។

  • ស្លៀកពាក់ឱ្យបានសមរម្យ។ ពាក់ស្លាកសម្គាល់ខ្លួននៅដៃស្តាំដើម្បីបង្កើនការចាប់អារម្មណ៍នៅពេលចាប់ដៃជាមួយភ្ញៀវ។
  • មិនត្រូវទុកកន្លែងពិព័រណ៍ចោលដោយគ្មានអ្នកនៅរង់ចាំ
  • កុំទទួលទានអាហារនៅក្នុងកន្លែងពិព័រណ៍របស់អ្នក។ បើមិនអាចទៅណាបាន ត្រូវយកអាហារសម្រន់ណាដែលទទួលទានបន្តិចម្តងបានដោយមិនរំខានពេលស្វាគមន៍ ឬនិយាយជាមួយភ្ញៀវ។
  • រក្សាទឹកមុខញញឹម និងនិយាយពាក្យស្វាគមន៍មនុស្សគ្រប់គ្នាដែលដើរទៅក្បែរអ្នក។ ការងាររបស់អ្នកពេលនេះគឺធ្វើឱ្យមនុស្សទទួលបានអារម្មណ៍ស្វាគមន៍។ ជាទូទៅអ្នកចូលរួមច្រើនតែអៀនខ្មាស និងខ្លាចរអាមិនដឹងថាត្រូវនិយាយដូចម្តេចជាមួយអ្នក។
  • រៀបចំវត្ថុអនុស្សាវរីយ៍ ឬរបស់ដែលអាចញ៉ាំបានដើម្បីចែកជូនភ្ញៀវឱ្យមកក្បែរកន្លែងរបស់អ្នក
  • ព្យាយាមនិយាមជាមួយភ្ញៀវឱ្យចំៗ និងច្បាស់ៗ ពីព្រោះភ្ញៀវដែលចូលរួមក្នុងព្រឹត្តិការណ៍បែបនេះមិនសូវមានអារម្មណ៍មូលប៉ុន្មានទេ គេចង់ឃើញរបស់ជាច្រើនទៀត។
៣/ បង្កើតប្រព័ន្ធភ្ជាប់ទំនាក់ទំនង

នៅពេលបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍ម្តងៗ អ្នកនឹងទទួលបាននាមបណ្ណ និងខិត្តបណ្ណជាច្រើន។ អ្នកត្រូវតែមានប្រព័ន្ធមួយដើម្បីកត់ត្រានិងចងចាំទំនាក់ទំនងទាំងអស់នេះទុក។ ព្យាយាមកត់សម្គាល់នាមបណ្ណណាដែលអ្នកគិតថាអាចនឹងក្លាយជាអតិថិជនគោលដៅរបស់អ្នក រួចទាក់ទងទៅគេក្នុងរបៀបគួរសមបំផុត។

Source thephnompenhtimes.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/9219

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.079
BTC 63100.12
ETH 1669.66
USDT 1.00
SBD 0.41