ក្តៅៗ! អាមេរិក បន្តហាមប្រាមពលរដ្ឋ សរុប៨ប្រទេស មិនឲ្យចូលទឹកដីអាមេរិក

in #steempress7 years ago

សហរដ្ឋអាមេរិក បាន​ពង្រីក​វិសាលភាព​នៃ​ច្បាប់​ហាមប្រាម​លើ​ការ​ធ្វើ​ដំណើរ​ដ៏​ចម្រូងចម្រាស​របស់​ខ្លួន ដើម្បី​ហាម​ឃាត់​ពលរដ្ឋ​ចំនួន ៨ ប្រទេស មិន​ឲ្យ​ចូល​មក​ទឹក​ដី​អាមេរិក ក្នុង​នោះ​រួម​មាន​ទាំង កូរ៉េខាងជើង , វេណេហ្ស៊ុយអេឡា និង ឆាដ (Chad) ផង​ដែរ។
<figure>
</figure>
បើ​យោង​តាម​របាយការណ៍​ពី​សេតវិមាន បាន​ឲ្យ​ដឹង​ថា ការ​រឹត​បន្តឹង​ថ្មី​នេះ​ធ្វើ​ឡើង​តាម​ការ​ត្រួតពិនិត្យ​សារ​ឡើងវិញ បន្ទាប់​ពី​មាន​ការ​ចែករំលែក​ព័ត៌មាន​ដោយ​រដ្ឋាភិបាល​បរទេស។ ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ល្ងាច ថ្ងៃ​អាទិត្យ​ផង​ដែរ។

លោក ត្រាំ បាន​ថ្លែង​ថា «ការ​ធ្វើ​ឲ្យ​អាមេរិក​មាន​សុវត្ថិភាព គឺ​ជា​អាទិភាព លេខ១ របស់ខ្ញុំ។ យើង​នឹង​មិន​ទទួល​អ្នក​ទាំង​នោះ មក​ក្នុង​ប្រទេស​របស់​យើង​ឡើយ»។
<figure>
</figure>
គួរ​បញ្ជាក់​ថា ក្រៅ​ពី​ប្រទេស​ទាំង ៣ ខាងលើ ការ​រឹត​បន្តឹង​ថ្មី​នេះ បាន​ធ្វើ​ឡើង​ទៅ​លើ​ប្រទេស​ចំនួន ៥ ផ្សេង​ទៀត ដូចជា អ៊ីរ៉ង់ , លីប៊ី , ស៊ីរី , យេមែន និង សូម៉ាលី ធ្វើ​ឲ្យ​ប្រទេស​ដែល​ត្រូវ​ហាមប្រាម កើន​ឡើង​សរុប​ចំនួន ៨ ប្រទេស។ បើ​ប្រៀបធៀប​នឹង​បម្រាម​លើក​មុន រដ្ឋបាល ដូណាល់ ត្រាំ បាន​ដក​ប្រទេស​ស៊ូដង់ ចេញ​ពី​បម្រាម ប៉ុន្តែ​បាន​បន្ថែម​មក​វិញ នូវ​ប្រទេស​កូរ៉េខាងជើង និង វេណេហ្ស៊ុយអេឡា។
<figure>
</figure>
ទន្ទឹម​នឹង​នេះ សេតវិមាន បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​រាប់​បញ្ចូល​ប្រទេស កូរ៉េខាងជើង , វេណេហ្ស៊ុយអេឡា និង ឆាដ ចូល​ក្នុង​បម្រាម​ថ្មី​របស់​ខ្លួន ឲ្យ​ដឹង​ដែរ​ថា កូរ៉េខាងជើង មិន​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក សូម្បី​តែ​បន្តិច​ឡើយ ហើយ​ខកខាន​រាល់​តម្រូវ​ការ​ទាំង​អស់ សម្រាប់​ការ​ចូល​មក​ទឹកដី​អាមេរិក។

ចំណែក​ឯ​ប្រទេស​ឆាដ ដែល​ជា​ដៃ​គូ​ប្រឆាំង​ភេរវកម្ម​ដ៏​សំខាន់ មិន​បាន​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ភេរវកម្ម និង​ព័ត៌មាន​សាធារណៈ​ផ្សេង​ទៀត ដែល​សហរដ្ឋអាមេរិក​ទាមទារ​នោះ​ទេ។
<figure>
</figure>
ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​រដ្ឋាភិបាល​ត្រូវ​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ដោយ​សហរដ្ឋអាមេរិក នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក៏​មិន​សហការ​គ្នា​ក្នុង​ការ​ផ្ទៀងផ្ទាត់​ថា តើ​ពលរដ្ឋ​របស់​ខ្លួន​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខជាតិ ឬ​សុវត្ថិភាព​សាធារណៈ ឬ​យ៉ាង​ណា ហើយ​មិន​ទទួល​ជន​ដែល​ត្រូវ​និរទេស​ដោយ​ស្ម័គ្រចិត្ត​ទៀត​ផង៕

Soure @ news.sabay.com.kh



Posted from my blog with SteemPress : http://khmernewsshare.com/archives/2231

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 63077.53
ETH 2471.91
USDT 1.00
SBD 2.66