សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បើក​ការ​ប្រឡង​ជ្រើសរើស​​រក​ជើងឯក

in #steempress7 years ago


(ភ្នំពេញ)៖ ការប្រឡងជ្រើសរើសជើងឯកអុកចត្រង្គ បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ ក្រោមកិច្ចរៀបចំពីគណៈកម្មកាសហពន្ធ័កីឡាជាតិ អុកចត្រង្គកម្ពុជា។

លោក គុជ គឹមឡុង ប្រធានសហពន្ធ័កីឡាជាតិ អុកចត្រង្គកម្ពុជា បានប្រាប់បណ្តាញអ្នកសារព័ត៌មានថា ការប្រកួតនេះជាផ្នែកមួយនៃវប្បធម៌ សិល្បៈ និងកីឡាអុកចត្រង្គនេះ មានកំណើតមកជាប្រវត្តិសាស្ត្រខ្មែរហើយ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាកេរ្តិ៍ដំណែលនេះ ដើម្បីទទួលបានបេក្ខភាពដែលឆ្នើម គឺត្រូវធ្វើឡើងតាមរយៈប្រឡងជ្រើសរើសរកបេក្ខភាពដែលមានប្រាជ្ញាឈ្លៀសវៃជាងគេ។

លោកបន្តថា ជាមោទនភាពកីឡាអុកចត្រង្គនេះ ត្រូវបានជ្រើសយកទៅប្រកួតជាអន្តរជាតិ នៅក្នុងអាស៊ានហ្គេមនៅឆ្នាំ២០២៣ខាងមុខ ហើយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតនោះផងដែរ។

ទាក់ទងដល់បច្ចេកទេសនឹងការប្រឡង ត្រូវបានលោក គុជ គឹមឡុង ប្រធានសហពន្ធ័កីឡាជាតិអុកចត្រង្គ បញ្ជាក់ថា បេក្ខភាពចូលរួមប្រគួតជ្រើសជើងឯក មានចំនួន ១៤០នាក់ មាន៧ក្រុម ក្ន្ងងមួយក្រុមមាន៣នាក់ ពោលគឺវិលជុំជ្រើយយក១៨នាក់ ដើម្បីឈានដល់ជ្រើសបានជើងឯក លេខ១ ដល់លេខ៣ មុនការប្រកួតអាស៊ាន ហ្គេមមកដល់នៅពេលឆាប់ៗខាងមុខនេះ។

ដំណើរប្រឡងជ្រើសរើសជើងឯកអុកចត្រង្គនេះ នឹងប្រព្រិត្តទៅពេញមួយថ្ងៃ ដោយយោងទៅលើបេក្ខភាពមានចំនួនច្រើនរហូតដល់ ១៤០នាក់៕
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
Source www.khmertalking.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/5003

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 63286.07
ETH 2472.36
USDT 1.00
SBD 2.66