ចំណុចសំខាន់ៗនៅលើរថយន្ត ដែលអ្នកមិនគួរមើលរំលង មុនពេលធ្វើដំណើរផ្លូវឆ្ងាយ

in #steempress7 years ago

ត្រួតពិនិត្យភ្លើងរថយន្ត


អ្វីដែលងាយស្រួលបំផុត និងចាំបាច់បំផុតដែលអ្នកគួរពិនិត្យលើរថយន្តរបស់អ្នក គឺប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្ត។ អ្នកត្រូវតែប្រាកដថាប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្តទាំងខាងមុខ និងខាងក្រោយដំណើរការធម្មតាពេលដែលអ្នកបើកបរ ពីព្រោះវាមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយទៅខេត្តនានាជាដើម។
<figure>
<figcaption>ត្រួតពិនិត្យភ្លើងរថយន្ត</figcaption></figure>

ត្រួតពិនិត្យសភាពរបស់កង់រថយន្ត


តើអ្នកបានត្រួតពិនិត្យសំបកកង់រថយន្តរបស់អ្នកហើយឬនៅ? ទាំងនេះជាចំណុចដែលអ្នកគួរតែត្រួតពិនិត្យនៅលើកង់រថយន្តមុនពេលចេញដំណើរ៖ សម្ពាធខ្យល់កង់ សំនឹកកង់ អាយុកាលនៃកង់រថយន្ត និងសភាពរបស់កង់សាគួរផងដែរ។ អ្នកគួរពិនិត្យសម្ពាធខ្យល់កង់រថយន្តជាប្រចាំរួមជាមួយនឹងស្ថានភាពរបស់កង់ផងដែរ។ តើកង់សាគួររបស់អ្នកអាចប្រើប្រាស់បានដែរឬទេ? តើនៅលើសំបកកង់រថយន្តអ្នកមានស្នាម ឬរងការខូចខាតដែរឬទេ? តើក្រឡានៅលើសំបកកង់របស់អ្នកមានសភាពសឹក ឬចាស់ដែរឬទេ? បើដូច្នេះ តើអ្នកគួរតែប្ដូរសំបកកង់ថ្មីឬយ៉ាងណា។ ហេតុនេះហើយ អ្នកគួរតែយករថយន្តទៅយានដ្ឋានត្រួតពិនិត្យសំបកកង់មុនពេលធ្វើដំណើរកម្សាន្ត។
<figure>
<figcaption>ត្រួតពិនិត្យសភាពរបស់កង់រថយន្ត</figcaption></figure>

ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីនផ្សេងៗ


កម្រិតទឹក និងប្រេងម៉ាស៊ីនផ្សេងៗនៅក្នុងរថយន្តគួរតែត្រួតពិនិត្យឲ្យបានត្រឹមត្រូវដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមាននៅពេលកំពុងបើកបរ ដូចជា កម្រិតប្រេងម៉ាស៊ីន ប្រេងចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង ធុងទឹក ទឹកលាងកញ្ចក់ខាងមុខ បូករួមទាំងខ្សែរពាន និងទុយោរផងដែរ។ អ្នកគួរតែយករថយន្តទៅយានដ្ឋានដើម្បីត្រួតពិនិត្យទៅលើចំណុចទាំងនេះឲ្យបានត្រឹមត្រូវដើម្បីជៀសវាងហានិភ័យផ្សេងៗ។

ត្រួតពិនិត្យអាគុយ


ប្រសិនបើអាគុយរថយន្តរបស់អ្នកប្រើប្រាស់រយៈពេលយូរមកហើយ អ្នកគួរត្រួតពិនិត្យឡើងវិញជាមុនសិនមុននឹងចេញដំណើរ។ អ្នកអាចពិនិត្យមើលស្នាមប្រេះខូចខាត ឬការហៀរទឹកចេញពីអាគុយ ប្រសិនបើប្រទះឃើញកត្តាទាំងនេះអ្នកគួរតែយករថយន្តទៅយានដ្ឋានដើម្បីប្ដូរអាគុយថ្មីជាបន្ទាន់។

យ៉ាងណាមិញដើម្បីធ្វើការត្រួតពិនិត្យរថយន្ត លោកអ្នកអាចមកកាន់យានដ្ឋានជួសជុលរថយន្ត Ford ដែលមានជាងជំនាញបច្ចេកទេសជាច្រើនដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ និងស្ទាត់ជំនាញ ព្រមទាំងមានឧបករណ៍ទំនើបៗ និងសំបូរបែប។ ដើម្បីផ្ដល់ជូននូវភាពងាយស្រួលដល់អតិថិជន យានដ្ឋានរបស់យើងមានបីទីតាំង៖ ទីតាំងទី១ តាមបណ្ដោយផ្លូវមហាវិថីព្រះមុនីរង្ស ក្បែរស្ថានទូតវៀតណាម, ទីតាំងទី២ តាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានភ្នំពេញជិតស្ថានីយ៍ប្រេងតូតាល់ និងទីតាំងទី៣ ខេត្តសៀមរាប ផ្លូវជាតិលេខ៦។

អ្វីដែលពិសេសជាងនេះទៅទៀត យានដ្ឋានជួសជុលរថយន្ត Ford ក៏មានរថយន្តជួសជុលចល័ត ២៤ម៉ោង ជូនដល់អតិថិជនផងដែរ៕
<figure>
<figcaption>យានដ្ឋានជួសជុលរថយន្ត Ford ដែលមានជាងជំនាញបច្ចេកទេសជាច្រើនដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ និងស្ទាត់ជំនាញ</figcaption></figure>

Soure @ www.khmerload.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/2496

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 63091.92
ETH 2469.23
USDT 1.00
SBD 2.67